Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ibrahimovic បានរងបួសក្នុងអំឡុងពេលក្លិប AC Milan បើកជំរំហ្វឹកហាត់

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលហ្វឹកហាត់ជាមួយ ក្លិប AC Milan កាលពីថ្ងៃចន្ទ។

បើតាមប្រភពព័ត៌មាននៅអ៊ីតាលីបានចុះផ្សាយថា មានការសន្និដ្ឋានមួយលើកឡើងថាខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ បានរងរបួសផ្នែកខាងក្រោមនៃកំភួនជើងរបស់គាត់។ ចំពោះពេលវេលា នៃការសម្រាកព្យាបាលនៅមិនទាន់មានការបញ្ជាក់នៅឡើយ ដោយរង់ចាំការពិនិត្យមើលស្ថានភាពរបួសជាក់ស្តែងសិន។

Ibrahimovic ទើបតែផ្លាស់ចេញពី ក្លិប La Galaxy មកចូលរួមជាមួយ Milan ក្នុងលក្ខខណ្ឌជើងមួយរដូវកាល កាលពីខែធ្នូ ហើយបានបង្ហាញឱ្យក្លិបចំនួន ៨ប្រកួត និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ ក្នុងក្របខណ្ឌអ៊ីតាលី Serie A នៅរដូវកាលនេះ៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9260785