Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​​ខេត្តNakhon Ratchasima មានអ្នកកើតជំងឺគ្រុនឈាមចំនួន ១០៣៤នាក់និងស្លាប់ ២នាក់

ប្រធានសុខាភិបាលខេត្ត Nakhon Ratchasimaបានមានប្រសាសន៍ថា មានការផ្ទុះឡើងនៃជំងឺគ្រុនឈាម​បានធ្វើឱ្យ​មនុស្ស ២នាក់បានស្លាប់​ និងមនុស្សជាង ១០០០ នាក់ផ្សេងទៀតកំពុងធ្លាក់ខ្លួនឈឺនៅក្នុងខេត្ត​នេះចាប់តាំងពីដើមឆ្នាំមក ប៉ុន្តែ​ស្ថានភាពវីរុសកូវីដ-១៩ កំពុងស្ថិតនៅក្រោមការគ្រប់គ្រង។

លោក Narinrat Phitchayakhamin ប្រធានការិយាល័យសុខភាពសាធារណៈខេត្តបានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រជាជនទាំងអស់ក្នុងខេត្តNakhon Ratchasimaដែលបានឆ្លងវីរុស​កូវីដ-១៩ បានជាសះស្បើយហើយត្រូវបាន​អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ លើសពីនេះចំនួនអ្នកឆ្លងវីរុសថ្មីក៏មិនមាននោះដែរ។ វេជ្ជបណ្ឌិត​បាន​បន្ថែមថា ទោះជាយ៉ាងណាក៏ដោយស្ថានភាពជំងឺគ្រុនឈាមដែល​បញ្ហាមួយផ្សេងទៀតកំពុងធ្វើឱ្យលោកមានការព្រួយបារម្ភខ្លាំង។ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ចំនួន អ្នកកើតជំងឺគ្រុនឈាមមានចំនួនសរុប ១០៣៧ នាក់និង​បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២នាក់។ អ្នកស្លាប់ទី១ គឺជាអ្នកស្រុក​Non Sung ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែមីនា។ អ្នកស្លាប់ទី២ មានអាយុ ១៦ឆ្នាំ ដែលបានស្លាប់នៅថ្ងៃទី២២ ខែមីនា​។

រូបតំណាង

ខេត្ត Nan Thai មានចំនួនអ្នកកើតជំងឺគ្រុនឈាមខ្ពស់ជាងគេដែលមានចំនួនដល់ទៅ ៩២នាក់​ បន្ទាប់មកគឺខេត្ត​Non Sung​មានអ្នកកើតជំងឺ ៦១នាក់ និងខេត្ត Chok Chai មានអ្នកជំងឺចំនួន ៥០នាក់។ លោកប្រធានមន្ទីរសុខភាពសាធារណៈខេត្តបានណែនាំឱ្យប្រជាជន​លុបបំបាត់ទឹកស្អុយនៅជុំវិញផ្ទះរបស់ពួកគេ ព្រោះវាជា​ជម្រកសម្រាប់សត្វមូសដែលផ្ទុកវីរុសគ្រុនឈាម។ តំបន់ជុំវិញផ្ទះរបស់ពួកគេក៏គួរតែ​បាញ់ថ្នាំសំលាប់សត្វល្អិតឱ្យ បានទៀងទាត់​ផងដែរ។​  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9260705