Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្តេចល្បែងនៅម៉ាកាវ Stanley Ho ទទួលមរណភាព ក្នុងជន្មាយុ៩៨ឆ្នាំ

ស្តេចល្បែងនៅម៉ាកាវ លោក Stanley Ho ដែលបានបង្កើតអាណាចក្រជំនួញមួយ តាំងពីសម័យអតីតអាណានិគមព័រទុយហ្កាល់ ហើយក្លាយជាអ្នកមានជាងគេ នៅអាស៊ីនោះ បានទទួលមរណភាពហើយ កាល ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៩៨ឆ្នាំ ។ នេះបើតាមការផ្សាយរបស់បណ្តាញទូរទស្សន៍ចិន CCTV ។ 

ស្តេចល្បែងដ៏ឆ្នើម ដែលចូលចិត្តរាំ តែបានណែនាំឱ្យអ្នកដែលនៅជិតស្និទ្ធបំផុតរបស់ខ្លួន និងមនុស្សជាទីស្រឡាញ់ឱ្យចៀសឆ្ងាយពីល្បែងស៊ីសងនោះ បានបង្កើតអាជីវកម្មល្បែង​ភ្នាល់ ដែលរកប្រាក់ចំណេញច្រើនបំផុត នៅលើពិភពលោក តាមរយៈក្រុមហ៊ុនរបស់គាត់ គឺក្រុមហ៊ុន SJM Holdings Ltd ដែលមានតម្លៃប្រហែល ៦ពាន់លានដុល្លារ​អាមេរិក ។

ភាគហ៊ុន​របស់ក្រុមហ៊ុនទាំងឡាយ ​នៅក្នុងអាណាចក្រគ្រួសារ​ស្តេចល្បែង​នេះ ​បានកើនឡើង​​ បន្ទាប់ពីព័ត៌មាន​ ស្តីអំពី​មរណភាព​នេះ​បាន​កើតឡើង ។ ក្រុមហ៊ុន SJM Holdings Ltd ភាគហ៊ុនបានកើនឡើង​ ៨,៥ ភាគរយ ខណៈ​ភាគហ៊ុន​ក្រុមហ៊ុនដឹកជញ្ជូន Shun Tak Holdings Ltd កើនឡើង ​១៧,៦ ភាគរយ ហើយប្រតិបត្តិករ កាស៊ីណូ Melco បានកើនឡើង ៤,៩ ភាគរយ គឺកើនឡើង ២ ភាគរយពីសន្ទស្សន៍គោល ។

ចាប់កំណើត ​នៅទីក្រុងហុងកុង ស្តេចល្បែង Stanley Ho មានប្រពន្ធ​៤នាក់ និង​កូន១៧នាក់ (តាមដែលបានដឹង) ។ ប្រព័ន្ធកូនច្រើន​ បូករួមទាំងមានទ្រព្យសម្បត្តិស្តុកស្តម្ភផងនោះ បាននាំឲ្យមានជម្លោះ​នៅក្នុងក្រុមគ្រួសារ​ផ្ទុះឡើង កាលពីឆ្នាំ​២០១២រៀង​មក ​ពាក់ព័ន្ធនឹងការបែងចែក​កេរមរតក។  

ក្រុមអ្នកវិភាគមិនរំពឹងថា មរណភាពរបស់ស្តេចល្បែង Stanley Ho មិនជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រតិបត្តិការប្រចាំថ្ងៃនោះទេ ។

ក្រុមហ៊ុនដែលកាន់កាប់ដោយឯកជនរបស់គាត់ គឺក្រុមហ៊ុន Sociedade de Turismoe Diversões de Macau ឬ STDM នោះ មានភាគហ៊ុនទាំងអស់ តាំងពីសណ្ឋាគារប្រណីត រហូតដល់ឧទ្ធម្ភាគចក្រ និងការប្រណាំងសេះជាដើម ។

ស្តេចល្បែង Stanley Ho បានដឹកនាំអ្វីដែលគេស្គាល់នៅម៉ាកាវថា ជាប្រព័ន្ធ​ វីអាយភី ឥតមានតម្រូវការឈ្មួញកណ្តាលដើរតួ ក្នុងនាមកាស៊ីណូ ដោយបន្តផ្តល់ឥណទានដល់អ្នកលេងល្បែង និងទទួល​ខុសត្រូវ នៅក្នុងការប្រមូលបំណុល ។

កូនៗមួយចំនួនរបស់លោក Stanley Ho បានក្លាយជាអ្នកលេងល្បែង ដែលទទួលបានជោគជ័យ ។ កូនស្រីរបស់គាត់ ឈ្មោះ Pansy គឺជាសហប្រធានក្រុមហ៊ុន MGM Resorts’ Macau ។ រីឯកូនប្រុសឈ្មោះ Lawrence ជាម្ចាស់ដំណើរការសណ្ឋាគារ Melco និងកម្សាន្តដ៏ល្បីល្បាញផងដែរ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9260694