Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីផ្សារប្រេងនឹងមានតុល្យភាពឡើងវិញ នៅខែមិថុនា និងកក្កដា

លោក Alexander Novak រដ្ឋមន្រ្ដីក្រសួងថាមពលរុស្ស៊ី​ បានថ្លែង កាលពីថ្ងៃទី២៥ ខែឧសភា ថា តម្រូវការប្រេង នៅតែមានកម្រិតទាប។ ប៉ុន្ដែនៅក្នុងឧសភានេះ តម្រូវការប្រេងខ្ពស់ជាងខែមេសា ចំនួន២០ភាគរយ។

លោក​​រដ្ឋមន្រ្ដី បានកត់សម្គាល់ឃើញថា ថ្វីត្បិតតែស្ថានការណ៍ប្រេង នាពេលនេះ កំពុងតែអាក្រក់ក្ដី តែឧស្សាហកម្មប្រេងនៅតែបន្ដការងារនេះដដែល។ យើងឃើញថា តម្លៃសាំងនៅតែបន្ដធ្លាក់ចុះ ហើយតម្លៃប្រេងម៉ាស៊ូត កើនឡើង ១,៥ភាគរយ។ រហូតមកដល់ពេលនេះ ការផលិតប្រេងជាអតិបរមា គឺប្រហែល ចន្លោះពី ៧-១២លានបារ៉ែល ក្នុងមួយថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងថាមពល​រុស្ស៊ី សង្ឃឹមថា ទីផ្សារប្រេងនឹងមានតុល្យភាពឡើងវិញ ដោយសារតម្រូវការកើនឡើងខ្ពស់ នៅចន្លោះពីខែមិថុនា និងខែកក្កដា៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9260684