Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រូ Bayern ថា វាលឿនពេកហើយ ក្នុងការប្រៀបធៀប Haaland និង Lewandowski

គ្រូបង្វឹករបស់ក្រុម Bayern Munich លោក Hansi Flick បាននិយាយថា វាដូចជាលឿនពេកហើយ ក្នុងការប្រៀបធៀប Erling Haaland និង Roberto Lewandowski។

ការនិយាយបែបនេះ ក្រោយពីពួកគេទាំងពីរនឹងត្រូវជួបគ្នាក្នុងជំនួបដ៏ធំរវាងក្រុម Borussia Dortmund និង Bayern Munich ក្នុងរាត្រីយប់នេះ នៃក្របខណ្ឌ Bundesliga ខណ:ក្រុមទាំងពីរ កំពុងតាមប្រកៀកគ្នាក្នុងការតារាងចំណាត់ថ្នាក់លីគកំពូលអាល្លឺម៉ង់។

«វាជារដូវកាលដំបូងរបស់គេ ដូចច្នេះវាលឿនពេកហើយ» Flick និយាយទៅលើ Haaland។

«Roberto តែងតែជាកីឡាករលំដាប់ពិភពលោកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តែ Haaland ជាកីឡាករវ័យក្មេងដែលមានទេពកោសល្យ»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9260624