Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំងឺកូវីដ១៩ថ្មី២នាក់នោះ មិនមែនជារលកទី២នោះទេ

ភ្នំពេញ៖ ករណីដែលរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ពីរនាក់ជាបុរសមកពីប្រទេសហ្វីលីពីន និងស្ត្រីមកពីសហរដ្ឋអាមេរិកនេះ គឺមិនមែនជារលកទី ២នោះទេ គឺជាករណីនាំចូល។ នេះបើតាមការបញ្ជាក់ពី លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្តាញតេឡេក្រាមនៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០នេះ។ 

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល ​បានបញ្ជាក់ថា  រហូតមកដល់ម៉ោង ៨ព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នេះគឺនៅតែ ១២៤ករណីដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។ ចំណែក ១២២នាក់យើងបានព្យាបាលជាសះស្បើយរួចហើយ ដោយមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ ចំំណែកកាល ពីម្សិលមិញនេះយើងក៏មិនមានរកឃើញថា៖ មានករណីវិជ្ជមានកូវីដ-១៩ ថ្មីដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាលបានក្រើនរំឭក ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ ប្រុងប្រយ័ត្នខ្ពស់ការពារ ការរាតត្បាតឆ្លងជំងឺកូវីដ១៩ ព្រោះយើងភ្លេចកូវី១៩បាន តែកូវីដ១៩ អត់ភ្លេចយើងទេ៕ ដោយ៖ ប៊ុនធឿន​ 

from: https://tnaot.com/km/m/detail/article/9260623