Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីក្រុងមូស្គូ ចាប់ផ្ដើមដំណើរការលើវិស័យទេសចរណ៍ នៅដើមខែមិថុនា

ប្រទេសរុស្ស៊ី នឹងចាប់ផ្ដើមបន្ធូរបន្ថយនូវការរឹតបន្ដឹងច្បាប់ប្រឆាំងនឹងកូវីដ១៩ ហើយបើកឲ្យដំណើរការឡើងវិញ លើវិស័យទេសចរណ៍ក្នុងស្រុក ទាំងការប្រថុយប្រថាន នៅក្នុងរលកថ្មី​ នៃការឆ្លងកូវីដ១៩ ដែលបច្ចុប្បន្ន​មាន​អត្រាឆ្លងខ្ពស់នៅឡើយ។

លោក Dmitry Chernyshenko ឧបនាយករដ្ឋមន្រ្ដីរុស្ស៊ី បានថ្លែង​ កាលពីថ្ងៃទី២៥ ខែឧសភា ថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងចាប់ផ្ដើមលើកលែងការរឹតបន្ដឹងទៅលើវិស័យទេសចរណ៍​ ជាដំណាក់ៗកាល ចាប់ពីថ្ងៃទី១ ខែមិថុនា។ ជាការពិតណាស់​ គោលការណ៍ដ៏ចម្បងរបស់យើង គឺដើម្បីសុវត្ថិភាព និងការគ្រប់គ្រងទៅលើដំណើរការ នៃវិស័យទេសចរណ៍ក្នុងស្រុក នៅក្នុងរដូវក្ដៅ។

លោកឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាល ស្ដីពីទស្សនវិស័យ សម្រាប់ការបើកឲ្យដំណើរការឡើងវិញនូវវិស័យឧស្សាហកម្មទេសចរណ៍។ រីឯរដ្ឋាភិបាលនឹងចាប់ផ្ដើមបន្ធូរបន្ថយនូវការរឹតបន្ដឹង ជាប្រព័ន្ធ និងមានការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី១ ខែមិថុនា។

លោកឧបនាយករដ្ឋមន្រ្ដី បានបន្ដថា ដំណាក់កាលដំបូង កន្លែងហាត់ប្រាណ​ដែលមានអាជ្ញាប័ណ្ណ នឹងត្រូវបើកដំណើរការ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏កំពុងតែបង្កើតបទប្បញ្ញាត្ដិ​ផ្សេងទៀត សម្រាប់ការបើកឲ្យដំណើរការឡើងវិញ នៅលើវិស័យឧស្សាហកម្មទេសចរណ៍ រួមមាន សណ្ឋាគារ កន្លែងកម្សាន្ដ ឆ្នេរសមុទ្រ និងនាវាទេសចរណ៍ ក្នុងពេលឆាប់ៗនេះ។

 

បើគិតត្រឹមព្រឹក ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២០ ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ កើនឡើង ៣៥៣ ៤២៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ១១៨ ៧៩៨នាក់ និងស្លាប់៣ ៦៣៣នាក់។ ប្រទេសមហាអំណាច​នុយក្លេអ៊ែរ​មួយនេះ ក្លាយជាអ្នករងគ្រោះដោយកូវីដ១៩ លំដាប់លេខ៣ បន្ទាប់ពីអាមេរិក និងប្រេស៊ីល៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9260506