អ្នកនយោបាយ វ័យ៧៧ឆ្នាំ និងភរិយា លោកស្រី Jill Biden បានអនុវត្តច្បាប់បម្រាមគោរចរ ដោយនៅក្នុងផ្ទះ ក្នុងទីក្រុង Wilmington រដ្ឋ Delaware អស់រយៈពេល២ខែកន្លងមក ដើម្បីបញ្ចៀសការឆ្លងកូវីដ១៩ ។
កាលពីថ្ងៃទី២៥ ខែឧសភា លោក Biden បានចូលរួមនៅក្នុងពិធីខួបអនុស្សាវរីយ៍ នៅទីក្រុង New Castle រដ្ឋ Delaware។ នេះជាលើកទីមួយហើយ លោកបានបង្ហាញខ្លួនជាសាធារណៈក្រោយ នៅក្នុងផ្ទះ អស់រយៈពេល២ខែ។ ការបង្ហាញខ្លួនចុងក្រោយបំផុតនេះ គឺនៅថ្ងៃទី១៥ ខែមីនា តាមកញ្ចក់ទូរទស្សន៍ ដោយមិនមានពលរដ្ឋចូលរួមនោះឡើយ។
ដោយឡែកប្រធានាធិបតី ដូណាល់ ត្រាំ វិញ ក៏បានទៅកាន់កន្លែងបញ្ចុះសព Arlington ដើម្បីគោរពដល់ក្រុមគ្រូពេទ្យ ដែលបានលះបង់ជីវិត នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ១៩ ។
ការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០ កាន់តែខិតចូលមកជិតហើយ ប៉ុន្តែបេក្ខភាពប្រធានាធិបតី ប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែច្បាប់គម្លាតសង្គម ទើបធ្វើឲ្យសកម្មភាពឃោសនាបោះឆ្នោតត្រូវរាំងស្ទះ។ បើតាមការស្ទង់មតិ នាពេលកន្លងមក លោក Joe Biden ទទួលបានការគាំទ្រខ្ពស់ជាងប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែបញ្ហាកូវីដ១៩ ធ្វើឲ្យលោក ត្រាំ ធ្លាក់ប្រិយភាព៕ ប្រែសម្រួលដោយ៖ MEO