Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការ WHO លែងធ្វើតេស្ត​ថ្នាំ Hydroxychloroquine ទៀតហើយ

អគ្គនាយក​អង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្លែងថា អង្គការ WHO បានសម្រេចបញ្ឈប់ការ​ធ្វើតេស្តឱសថ Hydroxychloroquine ដែលជាថ្នាំ​ជំងឺគ្រុនចាញ់​​នោះ ទៅលើអ្នកជំងឺ​កូវីដ​១៩ទៀតហើយ ។ 

លោក Ghebreyesus បញ្ជាក់ថា ការឈប់ធ្វើតេស្តនេះ​ ខណៈទិន្នន័យសុវត្ថិភាព​កំពុងស្ថិតក្រោម​ការត្រួតពិនិត្យ។ 

ប្រភពព័ត៌មានប៊ីប៊ីស៊ី​ បានផ្សាយថា នៅក្នុងសន្និសីទសារព័ត៌មាន តាមបណ្តាញអ៊ិនធើរណេត កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០​ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងថា ក្រុមនាយកប្រតិបត្តិបានផ្អាកការធ្វើតេស្តថ្នាំ Hydroxychloroquine ខណៈទិន្នន័យបង្ហាញពីសុវត្ថិភាព កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ។ ប៉ុន្តែការធ្វើតេស្ដថ្នាំដទៃទៀត ដែលមានសក្ដានុពល សម្រាប់ការព្យាបាល COVID-19 នៅតែបន្តធ្វើឡើងទៅមុខដដែល ។

អង្គការសុខភាពពិភពលោក ធ្លាប់ព្រមានប្រឆាំងនឹងការប្រើប្រាស់ថ្នាំ Hydroxychloroquine ព្យាបាល ឬបង្ការ COVID-19 លើកលែង តែនៅក្នុងការធ្វើតេស្ត ។ 

គួរជម្រាបថា រហូតមកដល់ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២០​ ស្ថានភាពអ្នកជំងឺ​កូវីដ​១៩ នៅទូទាំងពិភពលោក​បានឆ្លងកើន ជាង​៥,៥​ លាននាក់ ក្នុងនោះបាត់បង់ជីវិត​ ៣៤៧ ៩៧៧ នាក់ និង​ជាង ២,២​ លាននាក់​បានជាសះស្បើយវិញផងដែរ ។ 

សូមជម្រាបថា  រហូតមកដល់ពេលនេះ ជំងឺកូវីដ​១៩​នេះ នៅមិនទាន់មានថ្នាំព្យាបាលជាក់លាក់ និងវ៉ាក់សាំង ​នៅឡើយ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9260476