Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុគ្គលម្នាក់អះអាងថា ត្រឹម១ទឹកប៉ុណ្ណោះ Pacquiao អាចបញ្ចប់ Conor បានយ៉ាងផុយ

លោក Jeff ដែលត្រូវជាពូរបស់ Floy Mayweather បាននិយាយថា កំពូល​អ្នក​ប្រដាល់​អាស៊ី Manny Pacquiao អាច​​ផ្ដួល​​ Conor McGregor ត្រឹមទឹកទី១ប៉ុណ្ណោះ។

ដូចដែលប្រិយមិត្ដបានដឹងស្រាប់ហើយថា Conor បានឈានចូលក្នុងវិស័យប្រដាល់ ប៉ុន្ដែត្រូវបានបរាជ័យទៅលើវិញក្រោមថ្វីដៃ Floy ក្នុងទឹកទី១០ កាលពីឆ្នាំ២០១៧ កន្លងទៅ ខណ:អ្នកលេងក្នុងទ្រុងសញ្ជាតិអៀរឡង់នេះ ទើប​ត្រលប់​មក​កាន់​សង្វៀន UFC សាជាថ្មី ដោយ​យកឈ្នះ​ Donald Cerrone ត្រឹម​រយៈពេល​៤០​វិនាទី​កាល​ពី​ខែ​មករា។

«ខ្ញុំ​ជឿ​ថា Floyd អាច​ផ្ដួល Conor McGregor គ្រប់​ពេល​ដែល​គេ​ចង់។ ដូច​ដែល​គ្រប់​គ្នា​និយាយ​​ចង់​ឲ្យ McGregor ប៉ះ Manny។ Manny នឹង​មិន​លេង​ច្រើន​ឡើយ គេ​អាច​បញ្ចប់​ដៃ​គូ​ត្រឹម​តែ​១​ទឹក​ប៉ុណ្ណោះ» សម្ដីរបស់ Jeff ពូរបស់ Floyd និយាយក្នុងកិច្ចសម្ភាសមួយ៕

ប្រភព៖ The Sun

from: https://tnaot.com/km/m/detail/article/9260465