អតីតអ្នកបើកឡានក្រុងអាយុ ៦២ឆ្នាំ ម្នាក់បានលង់ទឹកនៅក្នុងវាលភក់មួយនៅពេលដែលលោកបានចេញនេសាទដោយប្រើទូកតូចមួយ ប៉ុន្តែវាបានក្រឡាប់អំឡុងពេលមានព្យុះដ៏ខ្លាំងនៅស្រុកមឿងកាលពីរសៀលថ្ងៃចន្ទ។
រូបតំណាង
តាមប្រភពលោកប៉ូលិស Sithisak Polasaen ប្រចាំស្រុកមឿងបានឱ្យដឹងថា ជនរងគ្រោះបានបាត់ខ្លួននៅម៉ោងប្រហែល ៤ និង ៣០នាទីរសៀល នៅវាលភក់បឹងBung Thung Sang។ ប៉ូលិសនិងក្រុមអ្នកជួយសង្គ្រោះ Sawang Khon Kaen Samakkhi Uthit បានចាប់ផ្តើមស្វែងរកលោកBoonsuan Nareechan ដែលជាជនរងគ្រោះធ្លាប់បើកបរឡានក្រុងលេខ ៩ នៅទីក្រុង Khon Kaen ។ ពួកគេបានរកឃើញសាកសពជនរងគ្រោះឃើញប្រហែលជាបួនម៉ោងក្រោយមក។
អ្នកស្រី Kesinee Saengmeekhun អាយុ ៣១ឆ្នាំ បានប្រាប់ប៉ូលិសថា នាងបានឃើញជនរងគ្រោះលោក Booonuan ចេញទូកនេសាទនៅកណ្តាលបឹង។ ក្រោយមកមានខ្យល់ព្យុះបានបោកបក់ភ្លាមៗនៅតំបន់នោះ ទូកនេសាទតូចត្រូវបានក្រឡាប់ហើយលោក Boonsuan ក៏បានបាត់ខ្លួនទៅក្នុងទឹក។ ក្រោមមក អ្នកស្រី Kesineeក៏បានខលទៅលេខ១៩១ជាបន្ទាន់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post