ជាថ្មីម្តងទៀតក្រុមតារាចម្រៀង TVXQ បានបង្ហាញនូវប្រជាប្រិយភាពយ៉ាងខ្លាំង។ ការផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណិត “V Live” នៅថ្ងៃទី ២៤ ខែឧសភា ការប្រគំតន្ត្រីរយៈពេល ២ម៉ោង ជាមួយកំពូលតារាក្រុមចម្រៀងកូរ៉េជើងចាស់ទាំង ២រូបនេះ និងអ្នកគាំទ្រពីជុំវិញពិភពលោក។
មានអ្នកទស្សនាជាង ៥៨០.០០០នាក់មកពី ១០៩ប្រទេស បានមើលការប្រគំតន្រ្តីតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានរយៈពេល ២ម៉ោងនេះ របស់ក្រុមមួយនេះ ។
អ្នកគាំទ្របានបង់លុយចំនួន ៣៥ដុល្លារ ខណៈដែលសមាជិកក្រុម BigEast ដែលជាជនជាតិជប៉ុនក៏បានបង់លុយចំនួន ២៧ដុល្លារ ដើម្បីចូលទស្សនាការប្រគំតន្ត្រីនេះផងដែរ។ សូមចូលរួមអបអរសាទរទៅដល់ក្រុម TVXQ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpo