នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលតារាចម្រៀងល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បានប្រកាសលក់ឡៃឡុងសម្ភារៈសំអាងដែលដំណើរការរាលថ្ងៃ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បើតាមបើតាមការឡាយវីដេអូរបស់អ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា អ្នកនាងសម្រេចចិត្តបោះបង់មុខរបរជាទីជាស្រលាញ់របស់ខ្លួនឡៃឡុងភ្នួងឈប់បើក ហើយសម្ភារសំអាងការទាំងនេះបានចំណាយដើមអស់១០ម៉ឺនដុល្លារ ឥឡូវលក់តែ២ម៉ឺនដុល្លារទេ។
ចំពោះការបើកសំអាងការមួយនេះ កន្លងមកអ្នកនាង ខាត់ សុឃីម ធ្លាប់បានប្រាប់រួចមកហើយក្រៅពីសិល្បៈ មុខរបរមួយនេះគឺអ្នកនាងពិតជាស្រលាញ់ខ្លាំងណាស់។ ចំពោះ មូលហេតុដែលអ្នកនាង ខាត់ សុឃីម ហ៊ានបោះបង់មុខរបររបស់ខ្លួនចោលដោយសារគ្មានអ្នកនៅមើលការខុសត្រូវ និងមានមុខរបរថ្មីមួយទៀត តែតារាស្រីរូបនេះមិនបានបញ្ជាក់ថាមុខរបរអ្វីនោះឡើយ ៕ ដោយ៖ លក្ខិណា