ខែ្សប្រយុទ្ធ Odion Ighalo អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ក្នុងពេលឆាប់ៗនេះ ក្រោយពីកុងត្រារបស់គេជាមួយក្លឹបនឹងត្រូវផុតនៅថៃ្ងទី៣១ ខែឧសភា ខាងមុខនេះ។
ខែ្សប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ានេះ បានចូលរួមជាមួយក្លឹបយក្សរបស់អង់គ្លេសក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹបនៅចិន Shanghai Shenhua ខណ: Man Utd បច្ចុប្បន្នមានបំណងទិញផ្ដាច់រូបគេតែម្ដង ប៉ុន្ដែចរចាតម្លៃខ្លួនមិនត្រូវ។
សូមបញ្ជាក់ថា Ighalo វ័យ៣០ឆ្នាំ បានបង្ហាញទម្រង់លេងបានយ៉ាងល្អ ចាប់តាំងពី Marcus Rashford រងរបួស ដោយបានស៊ុតបញ្ចូលទីចំនួន៤គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន៨ប្រកួត៕
ប្រភព៖ BBC