មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានដំឡើងឋានៈដល់មន្ត្រីចំនួន៦៩រូប ក្នុងនោះមានទាំង លោក Ri Pyong Chol និង Pak Jong Chol ដែលដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីល។
នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សពលករកូរ៉េខាងជើង មេដឹកនាំ គីម ជុងអ៊ុន បានពិភាក្សា ស្តីពីនយោបាយបន្តកម្មវិធីបរមាណូ ដែលជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការពារកូរ៉េខាងជើង។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន បានដំឡើងឋានៈឧត្តសេនីយ៍ដល់មន្ត្រីទាំងនោះ។
ទីក្រុងព្យុងយ៉ាង បានត្រៀមលក្ខណៈបន្តសកម្មភាពបរមាណូ ក្រោយពេលកូវីដ១៩ស្ងប់ស្ងាត់។ បើតាមគម្រោង កូរ៉េខាងជើងនឹងដាក់ឲ្យដំណើរការនាវាមុជទឹកចំណុះដល់ទៅ៣ពាន់តោន អាចបំពាក់មីស៊ីលបរមាណូ។ នៅក្នុងរូបភាពផ្សាយតាមកញ្ជក់ទូរទស្សន៍ លោក គីម ជុងអ៊ុន បានណែនាំពីយុទ្ធសាស្ត្រ ដល់មន្ត្រីជាន់ខ្ពស់។
លោកគីម ជុងអ៊ុន ក៏បានដំឡើងឋានៈដល់មន្ត្រីជាន់ខ្ពស់ ក្នុងវិស័យអាវុធបរមាណូ៦៩រូប ។ សកម្មភាពខាងលើរបស់មេដឹកនាំកូរ៉េខាងជើង គឺដើម្បីបង្កើនឥទ្ធិថិពលរបស់លោក នៅក្នុងវិស័យយោធា។ អតីត អគ្គរដ្ឋទូតរុស្ស៊ី លោក Wie Sung Lac បាននិយាយថា កូរ៉េខាងជើង កំពុងតែបង្កើនឥទ្ធិពល ក្នុងវិស័យយោធា ពិសេស គឺបរមាណូ មុនពេលពេលពិភាក្សាជាមួយអាមេរិក ក្រោយការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០៕ ប្រែសម្រួលដោយ៖ MEO