Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា ចាប់ផ្តើមដំណើរការជើងហោះហើរ ក្នុងស្រុកឡើងវិញ

មន្ត្រីឥណ្ឌា បានប្រកាសថា នឹងចាប់ផ្តើមដំណើរការជើងហោះហើរក្នុងស្រុកឡើងវិញ ​ក្រោយផ្អាកអស់រយ:ពេលពីរ​ខែកន្លងមក ​ដោយសារកូវីដ​១៩​។ ប៉ុន្តែរាល់ការហោះហើរ ក៏ត្រូវតែគោរពទៅតាមច្បាប់សុវត្ថិភាព ការពារឆ្លងកូវីដ​១៩ ។

ចាប់ពីថ្ងៃទី​២៥ ខែឧសភា ឥណ្ឌា​បានចាប់ផ្តើមបើកឲ្យដំណើរការហោះហើរ ក្នុងស្រុកឡើងវិញ។ បើតាមគម្រោង នឹងមានជើងហោះហើរ ប្រមាណ​១០៩៥ ហើយ ត្រូវបានហោះហើរ កាលពីថ្ងៃទី​២៥ ខែឧសភា។ ចំណែករដ្ឋ Andhra Pradesh និង West Bengal មិនទាន់ដំណើរការហោះហើរនៅឡើយ។

រដ្ឋមន្ត្រី​ក្រសួងអាកាសចរណ៍ស៊ីវីលឥណ្ឌា លោក Hardeep Singh Puri បានប្រកាសឲ្យដឹងថា ប្រសិនបើបណ្តាក្រុមហ៊ុនអាកាសចរណ៍គោរពទៅតាម​ច្បាប់ទប់ស្កាត់ឆ្លងរាលដាលកូវីដ​១៩បានល្អនោះ​ នឹងមាន​ការ​ពង្រីក​​ការហោះហើរក្នុងស្រុកបន្ថែមទៀត​។

កន្លងមក ឥណ្ឌាបានចាប់ផ្ដើមដំណើរការរថភ្លើង រថយន្តក្រុងពិសេស​រាប់ពាន់ ដើម្បីដឹកពលករឲ្យវិលត្រឡប់ទៅស្រុកវិញ ​ក្រោយរដ្ឋាភិបាលបិទទ្វារបណ្តាក្រុមហ៊ុននានា ដើម្បីទប់ស្កាត់ឆ្លងកូវីដ​១៩ ។​ ពលរដ្ឋ រាប់លាននាក់ បានជាប់នៅនៅទីក្រុង ដោយមិនអាចវិលត្រឡប់ទៅផ្ទះវិញឡើយ ខណៈចរាចរណ៍នានាត្រូវបានផ្អាក៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9259665