![](https://kh.tnaot.com/wp-content/uploads/2020/08/bb7ec3f6d8a011eaba5b5185d252a44c.jpg)
Youngjae សមាជិកក្រុម GOT7 នឹងបើកវេបសាយលក់សម្លៀកបំពាក់មួយ។ វេបសាយនេះមានឈ្មោះថា «Ars x Coco» ឈ្មោះនេះបានមកពីឈ្មោះអ្នកនិពន្ធបទភ្លេងរបស់លោក «Ars» និងឈ្មោះឆ្កែរបស់លោក «Coco» ដោយតារាប្រុសរូបនេះនឹងច្នៃម៉ូដសម្លៀកបំពាក់លក់សម្រាប់មនុស្ស និងសុនខ។
តាមរយៈរូបថតបង្ហាញប៉ុន្មានសន្លឹក Youngjae បានថតរូបជាមួយនឹងសម្លៀកបំពាក់នោះ ក៏ដូចជាកូនឆ្កែ (Coco) ពាក់សម្លៀកបំពាក់ផងដែរ។
វេបសាយ www.arsxcoco.com នេះនឹងបើកដំណើរការនៅថ្ងៃទី២៥ ខែឧសភា ម៉ោងនៅប្រទេសកូរ៉េ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០៕ ប្រភព៖ allkpop