Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ងោកមួយភាំងជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងស្ថានភាពងងុយដេក ក៏ជ្រុលទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ២៣និង៤០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AV-8221 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុម្ចាស់រថយន្តក៏ងោកមួយភាំងជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង និងធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9259299