Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេក្លោងគ្រឿងញៀនម្នាក់រត់គេចខ្លួនពេលសមត្ថកិច្ចទៅដល់

កណ្តាល៖ ដោយសារតែមានកិច្ចសហការល្អរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច ទើបនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះសមត្ថកិច្ចស្រុកកោះធំ ចុះទៅបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនតាមដីកាចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រិន សារិទ្ធ (ហៅប៉ច) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិកោះទៀវ (ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋានស្រុកកោះធំបានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងពីប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលសំពៅពូនថា មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពលក់ និងចែកចាយថ្នាំញៀននៅចំណុចទីតាំងកើតហេតុខាងលើ។

ក្រោយពេលទទួលបានព័ត៌មានរួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សំពៅពូន បានចុះទៅដល់ទីតាំងកើតហេតុខាងលើក៏បានឃើញជនសង្ស័យមានគ្នាប្រមាណជាងដប់នាក់ ក្នុងនោះបានស្គាល់ជនសង្ស័យម្នាក់ដែលជាមេក្លោងជួញដូរថ្នាំញៀនយ៉ាងសកម្ម គឺឈ្មោះ រិន សារិទ្ធ (ហៅប៉ច) កំពុងតែនាំគ្នាលក់ និងចែកចាយថ្នាំញៀននៅចំណុចទីតាំងខាងលើ ពេលនោះជនសង្ស័យបានឃើញសមត្ថកិច្ចជិះម៉ូតូចូលទៅដល់ ក៏បាននាំគ្នារត់គេចខ្លួនចូលទៅក្នុងព្រៃអស់។ ដោយបានបន្សល់ទុកនូវសម្ភារវត្ថុតាងថ្នាំញៀនរួមមាន ម្សៅក្រាមស.ថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក មានចំនួន ០២កញ្ចប់ ធំ០១កញ្ចប់ និងតូច០១កញ្ចប់ ទូរសព្ទដៃម៉ាកណូគា ០១គ្រឿង កាំភ្លើងខ្យល់កែច្នៃចំនួន ០២ដើម ដាវ ០១ដើម កណ្តៀវចំនួន ០៤ដើម ម៉ូតូសង់កូរ៉េ ០១គ្រឿង និងសម្ភារវេចខ្ចប់ប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9259248