នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ប្រទេសជប៉ុនបានពន្យារការហាមឃាត់អ្នកទេសចរដែលមានបំណងចូលប្រទេសនេះដូចជាអ្នកមកពីប្រទេសឥណ្ឌា និងប្រទេសចំនួន ១០ផ្សេងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។
រូបតំណាង
ការផ្លាស់ប្តូរនេះនឹងចាត់ចូលជាធរមាននៅថ្ងៃពុធ មានន័យថាជនជាតិបរទេសដែលចង់ចូលទៅប្រទេសជប៉ុនក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនឹងត្រូវបានបដិសេធនៅពេលមកដល់។ ក្រៅពីប្រទេសឥណ្ឌាក៏នៅមានប្រទេសផ្សេងៗទៀតដែរដូចជា Afghanistan, Argentina, Bangladesh, El Salvador, Ghana, Guinea, Kyrgyzstan, Pakistan, South Africa និងប្រទេស Tajikistan។
រូបតំណាង
សរុបមកដល់ពេលនេះ ប្រទេសជប៉ុនបានហាមឃាត់ប្រទេសដទៃមិនឱ្យចូលមកក្នុងប្រទេសចំនួន ១១១ប្រទេសហើយ ដែលក្នុងនោះមានប្រទេសនៅអាស៊ីដូចជា ចិន កូរ៉េខាងត្បូង និងប្រទេសប៉ែកអ៊ឺរ៉ុបទាំងអស់។ ចំនួនអ្នកទេសចរទៅកាន់ប្រទេសជប៉ុនបានធ្លាក់ចុះចាប់តាំងពីវិធានការណ៍ត្រូវបានបង្កើតឡើងដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចដ៏ធំលំដាប់ទីបីរបស់ពិភពលោក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ kyodo news