Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Felix សង្ស័យថាអាចនឹងខកខានការប្រកួតនៅក្នុងរដូវកាលនេះ បន្ទាប់ពីមានបញ្ហាមួយកើតឡើង

ខ្សែប្រយុទ្ធ Joao Felix របស់ក្លិប Atletico Madrid ត្រូវបានគេរាយការណ៍ថា អាចនឹងត្រូវអវត្តមានការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ បន្ទាប់ពីរងរបួសសរសៃពួរផ្នែកខាងក្រោមនៃជង្គង់ឆ្វេងរបស់គាត់។

ក្លិប Atletico បានបង្ហើបនៅថ្ងៃចន្ទថា Felix ត្រូវបានបញ្ជូនទៅកាន់គ្លីនិក University of Navarra ភ្លាមៗ បន្ទាប់ពីសង្ស័យថាមានបញ្ហារបួសក្នុងអំឡុងពេលហ្វឹកហាត់ ហើយក្រោយមកមានការពិនិត្យឃើញថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបាន រងរបួសសរសៃពួរជង្គង់ជើងឆ្វេង។ Atletico សង្ឃឹមថា ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះ នឹងអាចជាពីរបួសទាន់ពេលវេលានៃការចាប់ផ្តើមកាប្រកួតរបស់ក្របខណ្ឌកំពូលអេស្ប៉ាញ LaLiga ឡើងវិញ នៅថ្ងៃទី១១ ខែមិថុនា ខាងមុខនេះ។

សម្រាប់រដូវកាលនេះ Felix ទើបតែស៊ុតបញ្ចូលទីបាន ៤គ្រាប់ ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនចំនួន ២០ប្រកួត ក្នុងក្របខណ្ឌ LaLiga៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9259206