Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនសង្ស័យដែលបង្ខំឱ្យកូនស្រី និងក្មួយស្រីបៀមប្រដាប់ភេទរបស់ខ្លួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបង្ខំឲ្យកូនស្រី និងក្មួយស្រីបៀមប្រដាប់ភេទរបស់ខ្លួន នៅវេលាម៉ោង ០៨និង០០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យមានឈ្មោះ កាន អូនទូច ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់។ ចំណែកជនរងគ្រោះទាំង ០២នាក់ មានទី១ ឈ្មោះ ទូច កល្យាណ ភេទស្រី អាយុ ០៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ ដែលត្រូវជាកូនបង្កើតរបស់ជនសង្ស័យ និងទី២ ឈ្មោះ វណ្នី កក្កដា ភេទស្រី អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ ដែលត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ។ ដោយអ្នកទាំងពីរមានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

បើតាមសម្ដីសារភាពរបស់ជនសង្ស័យបានដឹងថា កន្លងទៅពេលដែលខ្លួននៅផ្ទះជាមួយកូន និងក្មួយ ហើយគ្រប់គ្នាចេញទៅធ្វើការអស់ ខ្លួនតែងតែលួងលោម បង្ខំកូន និងក្មួយរបស់ខ្លួនឲ្យបៀមប្រដាប់ភេទរបស់ខ្លួន ម្នាក់ចំនួនពីរទៅបីដងមកហើយ លុះរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២២និង០០នាទី ម្ដាយមីងឈ្មោះ ស្ដើង លាប បានស្ដាប់ឮសម្លេងថតក្នុងទូរសព្ទ ឮសូរសម្លេងក្មួយស្រីមិនប្រក្រតីក៏ចាប់ផ្ដើមសួរនាំពីដំណើររឿង ពេលស្ដាប់រួចហើយឈ្មោះ មុត ឃីម ត្រូវជាយាយ និងឈ្មោះ ស្ដើង លាប ត្រូវជាម្ដាយមីងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល។

ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានធ្វើការកោះហៅជនសង្ស័យមកធ្វើការសាកសួរ និងបានសារភាពថាខ្លួនពិតជាបានបង្ខំឲ្យក្មួយបៀមប្រដាប់ភេទរបស់ខ្លួនមែន តែនាងពុំបានបៀមនោះទេ ចំណែកកូនរបស់ខ្លួនគេពុំដែលបង្ខំអ្វីទេ ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9259200