Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនសង្ស័យចាក់សម្លាប់ប្លន់យកម៉ូតូស្ត្រីម្នាក់ ដេកស្លាប់នៅក្នុងថ្លុកឈាម

ព័ត៌មានបឋម៖ នៅមុននេះបន្តិចវេលាម៉ោង ១៨និង០០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះមានករណីជនសង្ស័យចាក់សម្លាប់ប្លន់យកម៉ូតូពីស្ត្រីម្នាក់ បណ្តាលឱ្យដេកស្លាប់នៅក្នុងថ្លុកឈាមនៃបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិចាក់ជ្រុក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកជិតខាងជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉េន ភេទស្រី អាយុប្រមាណជាខ្ទង់ ៤០ឆ្នាំជាង មានស្រុកកំណើតនៅភូមិព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ត្រូវបានជនសង្ស័យប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ បើកចេញគេចខ្លួនដោយសុវត្ថិភាព។

ប្រភពដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះជាមនុស្សដែលស្លូតត្រង់ មិនដែលមានបញ្ហាជាមួយអ្នកជិតខាងនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យទៅលើសាកសពតាមចាប់ខ្លួនមុខសញ្ញា៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9259162