Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសម៉ាឡេស៊ី​កើនឡើង​ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា​យ៉ាងច្រើនក្នុងរយៈពេល ៦សប្តាហ៍

ប្រទេសម៉ាឡេស៊ីបានរាយការណ៍អំពីការកើនឡើងខ្ពស់បំផុតនៃករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មីប្រចាំថ្ងៃចាប់តាំងពីប្រទេសបានបន្ធូរបន្ថយច្បាប់គ្រាអាសន្ននៅថ្ងៃទី១១ ខែមេសាមក​។

យោងតាមក្រសួងសុខាភិបាលម៉ាឡេស៊ីបានឱ្យដឹងថា ប្រទេសនេះ​មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ១៧២នាក់ ថ្មីកាលពីថ្ងៃចន្ទ​ដែលនាំឱ្យមានអ្នកឆ្លងសរុបក្នុងប្រទេសកើនដល់ ៧៤១៧នាក់​ និង អ្នកស្លាប់សរុបចំនួន​ ១១៥នាក់។

រូបតំណាង

រដ្ឋាភិបាលបានអនុញ្ញាតឱ្យវិស័យស្ទើរតែទាំងអស់បើកដំណើរការឡើងវិញចាប់ពីថ្ងៃទី ៤ ខែឧសភា ​ដោយសារតែការបិទប្រទេស​បានធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចចំនួន ២.៤ប៊ីលានរីងហ្គីដ (១៧.៦ ប៊ីលានបាត) បើទោះបីជាប្រជាជន​មិនអនុញ្ញាតឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេលើកលែងតែក្នុងករណីចាំបាច់ក៏ដោយ។

រូបតំណាង

​ប្រទេសម៉ាឡេស៊ីប្រកាន់ជំហររឹងមាំទប់ទល់នឹងពលករចំណាកស្រុកនិងប្រជាជនដែលគ្មានឯកសារគ្រប់គ្រាន់ដើម្បីចូលក្នុងប្រទេស បន្ទាប់ពីប្រទេសសិង្ហបូរីដែលនៅជិតខាងមានករណីថ្មីនៃវីរុសកូរ៉ូណាកើនឡើងយ៉ាងខ្លាំងនៅក្នុងអន្តេវាសិកដ្ឋានសម្រាប់ដាក់ពលករបរទេស។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9259093