Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ត្រីម្នាក់បាត់បង់ជីវិតដោយសារសំពត់ចូលម៉ាញ៉ុងម៉ូតូ ដួលបោកក្បាលស្លាប់ភ្លាមៗមួយរំពេច

នៅវេលាម៉ោង ១២និង០០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះមានករណីស្ត្រីម្នាក់ជិះម៉ូតូជាមួយប្តីមិនប្រយ័ត្ន ក៏បណ្តាលឱ្យសំពត់ចូលម៉ាញ៉ុងដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រៃកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូជាមួយប្តីរបស់ខ្លួនធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ ដោយមិនមានពាក់មួកសុវត្ថិភាពក្នុងទិសដៅពីត្បូងមកជើង លុះធ្វើដំណើរដល់ចំណុចកើតហេតុស្រាប់តែសំពត់របស់ស្ត្រីរងគ្រោះស្រូបចូលម៉ាញ៉ុងម៉ូតូ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ភ្លាមៗតែម្តង។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ស្លេះអាំ មីណាស់ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងប៉ុស្តិ៍ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោលស្យវិច័យប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9259081