ខ្សែប្រយុទ្ធខ្ញីចាស់ ល្បីខាងស៊ុតបញ្ចូលទីច្រើន និងក្បាច់ស៊ុតពិសេសៗនោះ បានរងកែងជើងហើយ កំឡុងពេលហ្វឹកហាត់អោយក្លឹបថ្មីរបស់ខ្លួននៅ Serie A គឺក្លឹប AC Milan។
អំពីទំហំរបួសថាធ្ងន់រឺស្រាល ត្រូវសម្រាកប៉ុន្មានសប្តាហ៏របស់ខ្សែប្រយុទ្ធរូបនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ស្របពេលដែលការហ្វឹកហាត់របស់ក្លឹបនីមួយនៅ Serie A កំពុងបន្តឥតស្រាកស្រាន្តដើម្បីត្រៀមបើ League នៅខែមិថុនាខាងមុខ។
គួរអោយរម្លឹកបានដែរ Zlatan គឺជាអតីតកីឡាកររបស់ក្លឹបជាច្រើនក្នុងនោះមានក្លឹបល្បីៗដូចជាBarcelona, PSG, Manchester United និងLA Galaxy ជាដើមល។