Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Van Persieនិយាយថាគ្រូបង្វឹកដ៏ល្អបំផុតរបស់ខ្លួន គឺSir Alex Ferguson មិនមែន Wenger

អតីតខ្សែប្រយុទ្ធឆ្នើមរបស់កាំភ្លើងធំ Arsenalគឺ Robin Van Persie ធ្លាប់ជាកីឡាករដ៏អស្ចារ្យក្នុងការស៊ុតបញ្ចូលទីជាច្រើននៅក្លឹប។ អ្វីដែលកាន់តែកីឡាករនេះកាន់តែល្បីល្បាញទៀតនោះគឺការផ្លាស់ប្តូរក្លឹបពី Arsenalទៅ Manchester United ក្តៅគគុកខ្លាំងកាលជំនាន់នោះ។

កាលពីថ្មីៗនេះ Van Persie បានបញ្ជាក់ថា គ្រូបង្វឹកដែលល្អជាងគេ ក្នុងអាជីពរបស់ខ្លួនគឺលោកគ្រូSir Alex Ferguson ដែលគ្រូបង្វឹករបស់ខ្លួននៅក្លឹបបិសាចក្រហម។ នេះគឺជារឿងភ្ញាក់ផ្អើលខ្លាំង ដែលជម្រើសរបស់គេមិនមែនជា Arsene Wenger ដែលជា គ្រូបង្វឹកជួយរូបគេអោយបានល្បីល្បាញនោះទេ។ 

គួរបញ្ជាក់ផងដែរថា Van Persie ធ្លាប់បានលេង នៅក្រោមការបង្វឹករបស់លោក Louis Van Gaal, Sir Alex Ferguson និង Wengerក្នុងអំឡុងអាជីពដ៏ជោគជ័យជោគជាំរបស់គាត់ ហើយក៏បានក្លាយជាអ្នករកគ្រាប់បាល់បំបែកកំណត់ត្រារបស់ប្រទេសហូឡង់ផងដែរ ។

from: https://tnaot.com/km/m/detail/article/9259025