Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ryan Giggs: Paul Scholesជាកីឡាករដែលល្អបំផុតនៅ Man Utd ដែលខ្ញុំធ្លាប់លេងជាមួយ

អតីតខ្សែបម្រើដ៏មានប្រជាប្រិយភាពនៅក្លឹបMan United នៅជំនាន់គ្រូតា គឺលោក Ryan Gigg បានបញ្ជាក់ប្រាប់អំពីកីឡាករមិត្តរួមក្រុមក្នុងដួងចិត្តរបស់លោក។

លោកបានបញ្ជាក់ថាគឺ Paul Scholes នេះហើយដែលជាកីឡាករដែលល្អបំផុតនៅ Man Utd ដែលគាត់ធ្លាប់លេងជាមួយ។ Giggs បាននិយាយថា៖ “Scholes ជាកីឡាករល្អបំផុតម្នាក់។ អ្នកទាំងអស់គ្នាសុទ្ធតែមើលឃើញគាត់ហើយ។ ក្នុងពេលហ្វឹកហាត់គាត់ពិតជាអស្ចារ្យ គ្មាននរណាអាចយកបាល់ពីគាត់បានទេ។ ខួរក្បាលគាត់លឿនជាងនរណាគេទាំងអស់។ ការប៉ះបាល់របស់គាត់ច្បាស់ គ្មានគូប្រៀបទេ។”

គួររម្លឹកបានដែរ Ryan Giggs និង Paul Scholes គឺជាមិត្តរួមក្រុមគ្នាជំនាន់ Sir Alex Ferguson ដែលបានឈ្នះពានជាច្រើនដូចជា Premier League, FA Cup និងពានអឺរ៉ុប Champion League ទៀតផង។

 

from: https://tnaot.com/km/m/detail/article/9259016