ពត៌មានលេចលឺកាន់តែច្រើនឡើងអំពីការមកដឹកនាំក្រុមNewcastle របស់លោក Rafa Benitez ស្របពេលដែលម្ចាស់ក្លឹបថ្មីដែលជាសេដ្ឋីអារ៉ាប់មានលុយរាប់ពាន់លានដុល្លារជិតមកកាន់កាប់ក្លឹប។
បើទោះជាយ៉ាងណា លោក Benitez បានបង្ហើប ពីបំណងរបសខ្លួន ក្នុងការចុះហត្ថលេខាលើកីឡាករJohn Stones របស់ក្រុម Man City និងខ្សែបម្រើ Ross Barkley របស់ក្រុមតោខៀវ Chelsea មុនគេ ប្រសិនបើគាត់អាចទទួលតំណែងពីលោក Steve Bruce ក្នុងនាមជាអ្នកចាត់ការក្រុមថ្មី ។
គួររម្លឹកបានដែរថា Rafael Benitez បានដឹកនាំក្រុមសារិកាព្រៃ Newcastleម្តងរួចហើយអស់រយះពេល៣ឆ្នាំ ហើយលើកនេះ លោកគឺជាបេក្ខភាពឈានមុខគេក្នុងការក្លាយជាគ្រូបង្វឹក ត្រៀមរជ្ជកាលថ្មីរបស់ Newcastle។