Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លីគលំដាប់ទី២ នៅប្រទេសអង់គ្លេស បានតេស្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២ករណី

ក្របខណ្ឌបាល់ទាត់លំដាប់ទី២ នៅប្រទេសអង់គ្លេស Championship ត្រូវបានគេរាយការណ៍ថា មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ២ករណី បានឆ្លងទៅលើបុគ្គលិកក្លិប ២រូប ក្រោយធ្វើតេស្តនៅជុំទី១។

កីឡាករ និងបុគ្គលិកសរុបចំនួន ១ ០១៤ នាក់មកពីក្លិបទាំង ២៤ ផ្សេងគ្នាក្នុងក្របខណ្ឌ Championship ត្រូវបានធ្វើតេស្តសាកល្បងនៅជុំទី១ ហើយលទ្ធផលដែលទទួលបាន គឺវិជ្ជមាន ២ករណី។

ផ្អែកតាមសេចក្តីប្រកាសរបស់សហព័ន្ធ EFL បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា បុគ្គលមិនស្គាល់អត្តសញ្ញាណទាំងពីរនាក់មកពីក្លិបតែមួយបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។

កីឡាករ និងបុគ្គលិករបស់ក្លិបទាំងអស់ដែលទទួលលទ្ធផលអវិជ្ជមានពីការធ្វើតេស្តនៅជុំទី១ នឹងអនុញ្ញាតឱ្យបើកជំរំហ្វឹកហាត់បានធម្មតា រីឯអ្នកវិជ្ជមាននឹងត្រូវដាក់ដោយឡែករយៈពេល ៧ថ្ងៃ។

គួររំលឹកដែរថា ក្របខណ្ឌកំពូលអង់គ្លេស Premier League ក៏ទើបតែរកឃើញកីឡាករ និបុគ្គលិកចំនួន ៨នាក់ផងដែរ ដែលបានតេស្តវិជ្ជមានកូវីដ-១៩ នៅជុំទី២៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9258893