នាថ្ងៃទី២២ ខែឧសភា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី ឈិន អ៊ុយ (Chen Wei) អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្រ្តនៃចក្រភពអង់គ្លេសដែលមានចំណងជើងថា The Lancet តាមរយៈខ្លឹមសារបានឲ្យដឹងថា ក្រុមវិទ្យាសាស្រ្តចិនបានធ្វើការសាកល្បងព្យាបាលដំណាក់កាលទី១ នៃវ៉ាក់សាំងការពារជំងឺវីរុស COVID-19 នេះលទ្ធផលបានបង្ហាញឲ្យឃើញថា វ៉ាក់សាំងប្រភេទនេះជាប្រភេទវ៉ាក់សាំងដែលប្រកបដោយសុវត្ថិភាព ហើយក៏អាចជួយជំរុញឱ្យរាងកាយមនុស្សបង្កើតជាប្រតិកម្មភាពស៊ាំបានយ៉ាងឆាប់រហ័ស។ សមិទ្ធផលទាំងនេះក៏បានបង្ហាញពីគោលដៅដ៏សំខាន់បំផុតមួយផងដែរ៕ ដោយ ៖ Sansophea Mey