Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេងប្រុសមួយក្រុមចូលលួចផ្លែទុរេនត្រូវម្ចាស់ចម្ការតាមទាន់ ចាប់ឱ្យប៉ូសិល និងទាមទារសំណងមួយចំនួន

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះមានករណីតាមទាន់ក្មេងប្រុស ០៣នាក់ ដែលបានទៅលួចបេះផ្លែទុរេនប្រមាណ ០២គីឡូក្រាម ខណៈម្ចាស់ចម្ការមកទាន់ ក៏ចាប់ក្របួចជាប់យកទៅប្រគល់ឱ្យប៉ូលិសចាត់ការតាមផ្លូវច្បាប់ នៅចំណុចចម្ការទុរេនមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រភ្នំវល្លិ៍ ខេត្តកំពត។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសសង្ស័យទាំង ០៣នាក់ នេះបានទៅស៊ីឈ្នួលបេះម្រេចឱ្យគេនៅម្តុំទីតាំងកើតហេតុខាងលើ លុះបន្ទាប់មកក្មេងប្រុសទាំងអស់នោះបានជិះម៉ូតូឌុបគ្នាបំណងទៅចាក់សាំង ហើយក៏ឃើញផ្លែទុរេនក្នុងចម្ការគេក្បែរនោះ ក៏នាំគ្នាចូលទៅលួចបេះ ០១ផ្លែ បំណងហែកចែកគ្នាហូប ស្រាប់តែម្ចាស់ចម្ការមកទាន់ដេញចាប់បានទាំង ០៣នាក់ តែម្តង រួចប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ និងទាមទារសំណងជាទឹកប្រាក់ ០១ពាន់ដុល្លារសហរដ្ឋអាមេរិក។

ក្មេងសង្ស័យទាំង ០៣នាក់ រួមមានទី១ ឈ្មោះ ល ត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស។ ទី២ ឈ្មោះ ស ឯ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស និងទី៣ ឈ្មោះ ស ច ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ដែលទាំង ០៣នាក់ មានទីលំនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9258775