Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជិះម៉ូតូមិនប្រយ័ត្នទាក់សំពត់ចូលមីញ៉ុងម៉ូតូធ្លាក់បោកក្បាលស្លាប់

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ជិះម៉ូតូជាមួយប្តី មិនប្រយ័ត្នធ្វើឲ្យសំពត់ចូលមីញ៉ុង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាម  កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ចំណុចមុខវត្តវេឡុវន្ត ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ស្លេះអំា មីណាស់ អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ បានជិះម៉ូតូជាមួយប្តីរបស់ខ្លួនធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ ដោយមិនមានពាក់មួយការពារនោះទេ ក្នុងទិសដៅពីត្បូងមកជើង។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ សំពត់របស់ស្ត្រីត្រូវមីញ៉ុងម៉ូតូស្រូបចូល បណ្តាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗតែម្តង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយ ការធ្វេសប្រហែសខ្លួនឯងទាំងប្តី និងប្រពន្ធ ពិសេសពួកគេមិនបានពាក់មួកការពារទាំងពីរនាក់។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ រួចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9257916