Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សណ្ឋាគារ KING GRAND BOUTIQUE ត្រូវភ្លើងឆេះបង្កការភ្ញាក់ផ្អើលពេញរាជធានី

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះអគារកំពុងសាកសងមួយកន្លែង ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចអគារ king grand boutique hotel ជាន់ទី៧ ផ្លូវ២៥៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានក្រុមជាងបានធ្វើការងារនៅខាងលើ ស្រាប់តែមានផ្សែងហ៊ុយចេញពីលើនោះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ និងរាយការណ៍ទៅខាងជំនាញបង្ការ និងពន្លត់អគ្គីភ័យចេញរថយន្ត ២គ្រឿងមកបាញ់ពន្លត់។ 

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុបណ្តាលមកពីករណីជាងផ្សារដែកខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យខ្ទាតផ្កាភ្លើងទៅលើក្តាកុងផ្លាកេ និងសំភារៈងាយឆាបឆេះ បង្កជាអគ្គីភ័យតែម្តង៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9257808