Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិន បង្ហាញយន្ដហោះចុះចតលើផ្ទៃទឹកដ៏ទំនើប AG600

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ថា ចិនបានផលិតយន្ដហោះចុះចតលើគោក និងក្នុងទឹក ប្រភេទ AG600  ដ៏ទំនើបរបស់ខ្លួន នៅត្រីមាសទី២ នៃឆ្នាំនេះ។

ប្រភពព័ត៌មានដដែល បានបបញ្ជាក់ថា យន្ដហោះ ប្រភេទ AG600 នេះ អាចប្រតិបត្ដិការហោះហើរ ចេញពីលើគោក ឬពីលើដែនទឹក។ ប៉ុន្ដែនៅពេលដាក់បង្ហាញនោះ យន្ដហោះ AG600 នេះ​បានហោះចេញពីលើផ្ទៃទឹក នៅតំបន់ឆ្នេរសមុទ្រ នៃទីក្រុង Qingdao ខេត្តសានទុង (Shandong) នាភាគខាងកើត នៃប្រទេសចិន។

 

បើតាមក្រុមហ៊ុន AVIC ​ជាអ្នកផលិតយន្ដហោះខាងលើ បានបញ្ជាក់ថា ក្រុមហ៊ុន បានដាក់ឲ្យ​ដំណើរការហោះហើរនូវយន្ដហោះដ៏ទំនើបរបស់ខ្លួន។ ការហោះហើរនេះ អាចនឹងក្លាយជាការជំហានមួយ នៃគម្រោងអភិវឌ្ឍន៍យន្តហោះ AG600 ផងដែរ។

ប្រភពព័ត៌មានដដែល បានបន្ដថា យន្ដហោះ AG600 ត្រូវបានហៅម្យ៉ាងទៀត  Kunlong ។  នេះជាប្រភេទយន្ដហោះខ្នាតធំបំផុត នៅលើពិភពលោក ដោយវាអាចហោះហើរ និងចុះចត ទាំងនៅលើដីគោក និងផ្ទៃទឹក។ យន្ដហោះ AG600 នឹងត្រូវប្រើប្រាស់ សម្រាប់ប្រតិបត្តិការជួយសង្រ្គោះ  គ្រប់គ្រង និងបង្ការគ្រោះមហន្តរាយនានាផងដែរ៕  ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9257760