![](https://kh.tnaot.com/wp-content/uploads/2020/08/a9a7c3eed8a011eaba5b5185d252a44c.jpg)
កំពូលតារាសម្តែងស្រីជនជាតិថៃ ៣រូប បានបង្ហាញនូវភាពផ្អែមល្អែមក្នុងរូបថតជាមួយគូស្នេហ៍របស់ខ្លួនដែលមានទំនាក់ទំនងគ្នាជាច្រើនឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះសង្សារបស់តារាសម្តែងថៃបីដួងនេះសុទ្ធតែមានរូបសម្បត្តិសង្ហាមិនចាញ់តារាប្រុសផ្សេងៗឡើយ។ តោះចង់ដឹងថាតារាស្រីទាំងបីរូបនោះមាននរណាខ្លះ អានអត្ថបទខាងក្រោមនេះ៖
១. Aum Patchrapa មានទំនាក់ទំនងស្នេហាជាមួយ Hi-So Pok Phornprapha ។ ក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅ Aum Patchrapa បានទទួលទានអាហារជាមួយសមាជិកគ្រួសាររបស់សង្សារខ្លួនផងដែរ។
២. Anne Thongprasom ជាម្ចាស់ផលិតកម្មនៃឧស្សាហកម្មភាគយន្តដ៏ធំមួយក្នុងប្រទេសថៃ មានទំនាក់ទំនងជាមួយ A Tinnabhan អស់រយៈពេល ១៧ឆ្នាំ។ អ្នកគាំទ្រជាច្រើនបានជូនពរដល់ Anne Thongprasom និង A Tinnabhan រៀបអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗនេះផងដែរ។
៣. Pancake Khemanit មានទំនាក់ទំនងជាមួយ Sawarat Mee អស់រយៈពេលជាង ៩ឆ្នាំមកហើយ។ អ្នកគាំទ្ររបស់កញ្ញាសង្ឃឹមថា គូស្នេហ៍មួយគូនេះនឹងរៀបអាពាហ៍ពិពាហ៍ឆាប់ៗនេះផងដែរ។ បើតាមរូបភាពដែលបង្ហាញមក តារាស្រីទាំងបីដួងនេះពិតជារកបាននូវគូស្នេហ៍ដែលសង្ហារខ្លាំងមែនទែន ហើយយើងទាំងអស់គ្នាជាអ្នកគាំទ្រមានតែជូនពរដល់តារាទាំងនេះជួបតែសុភមង្គល និងស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖Thai update