Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាញ់ប្រហារជាបន្តបន្ទាប់ ​នៅរដ្ឋ​ Missouri អាមេរិក ​ស្លាប់និងរបួស​១២នាក់

កាលពីថ្ងៃទី​២៤ ខែឧសភា​ នៅក្នុងតំបន់ Saint Louis រដ្ឋ Missouri អាមេរិក មានករណីបាញ់ប្រហារជាបន្តបន្ទាប់​ បណ្តាលឲ្យមនុស្ស​៣នាក់ស្លាប់ ​និង ១០នាក់ផ្សេងទៀតរងរបួស​។

ការបាញ់ប្រហារនេះ កើតឡើង​លើកទីមួយ នៅទីក្រុង Jeff-Vander-Lou។ បុរសម្នាក់រងការបាញ់ជាច្រើនគ្រាប់​ នៅក្នុងរថយន្ត ​ក្រោយមកបានស្លាប់ ពេល​បញ្ជូនទៅកាន់មន្ទីរពេទ្យ​។

នៅក្នុងករណីផ្សេងទៀត​ នៅក្នុងទីក្រុង​ Saint Louis ​ ក៏មានបុរសម្នាក់រងការបាញ់ប្រហារ​ បណ្តាលឲ្យរបួសធ្ងន់ ហើយពេលនេះប៉ូលិសមិនទាន់បានផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការបាញ់ប្រហារលើកទីពីរនោះឡើយ។

ក្នុងថ្ងៃ ទី​២៤ ខែឧសភា នៅក្នុងទីក្រុង Saint Louis ក៏មានការបាញ់ប្រហារ បណ្តាលឲ្យមនុស្ស ៥នាក់ រងរបួស​។ កន្លង​មកនៅយប់ថ្ងៃទី​២៣​ ខែឧសភា ក្នុងទីក្រុង St. Louis បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់​ ។ ប្រភពព័ត៌មានពីកម្លាំងប៉ូលិស បានឲ្យ ដឹងថា ការបាញ់ប្រហារពាក់ព័ន្ធ​នឹងយុវជនម្នាក់ ត្រូវគេ​បាញ់ចំដើមទ្រូង​៕ ប្រែសម្រួលដោយ៖MEO​

from: https://tnaot.com/km/m/detail/article/9257454