Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កងទ័ពស៊ីរី កម្ទេចក្រុមភេរវករ នៅភាគពាយព្យប្រទេស

កងទ័ពរដ្ឋាភិបាលស៊ីរី បានបើកប្រតិបត្ដិការយោធា បោសសម្អាតក្រុមភេរវករ នៅជិតទីក្រុង  Salmiya នាភាគពាយព្យប្រទេស ជាកន្លែងដែលក្រុមនេះឆ្មក់វាយប្រហារទៅលើក្បួនយោធា។

សារព័ត៌មាន Al-Masdar បានរាយការណ៍ កាលពីថ្ងៃទី២៤ ខែឧសភា ថា កងទ័ពស៊ីរី បានបោស​សម្អាតក្រុមរដ្ឋអ៊ិស្លាម  នៅក្នុងប្រតិបត្ដិការយោធាមួយ នៅភាគពាយព្យ នៃខេត្ដ Raqqa។ ប្រតិបត្ដិការសឹកនេះ បានកើតឡើង នៅជិតទីក្រុង Salmiya ជាកន្លែងដែលក្រុមភេរវករ បើការវាយប្រហារមកលើក្បួនរថយន្ដ។

បណ្ដាញសារព័ត៌មានដដែល បានបន្ដថា ក្រុមរដ្ឋអ៊ិស្លាម បានបាត់បង់ការគ្រប់គ្រង់ទៅលើតំបន់ជាច្រើន នៅភាគខាងកើត នៃប្រទេសស៊ីរី និងប្រទេសជិតខាងអ៊ីរ៉ាក់ បន្ទាប់ពីក្រុមភេរវករ​​ចាញ់សង្រ្គាម នៅក្នុង​អំឡុង​ឆ្នាំ២០១៧។ បើគិតចាប់តាំងពីថ្ងៃទី២៤ ខែមេសា រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ក្រុមភេរវករ​បានវាយប្រហារប្រឆាំងនឹងកងកម្លាំងរបស់រដ្ឋាភិបាលស៊ីរី ចំនួន១១លើក ដោយបានបណ្ដាលឲ្យកងទ័ពស៊ីរី និងក្រុម​ជីវពល ចំនួន៣៧នាក់ ស្លាប់។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា នៅក្នុងអំឡុងពេលខាងលើនេះ ក្រុមរដ្ឋអ៊ិស្លាម ក៏ត្រូវបានរាយការណ៍ ពីការវាយប្រហារទៅលើកងទ័ពឃឺត មកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី។ ក្រុមភេរវករ​តែងតែវាយប្រហារទៅលើភូមិឋាន សម្លាប់ និងចាប់ពង្រត់អ្នកស្រុក។ រីឯប្រតិបត្ដិការខាងលើនេះ កងទ័ពស៊ីរី និងកងជីវពលឃឺដ​ បានសម្លាប់ក្រុមភេរវករចំនួន ៤៧នាក់ ផងដែរ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9257371