Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីប្រេស៊ីលប្រឈមបញ្ហា ក្រោយមានអ្នកឆ្លងនិងស្លាប់កាន់តែច្រើន

តាមគេហទំព័រ Worldometer ​​គិតមកដល់ថ្ងៃ ទី​២៥ ខែឧសភា​ នៅទូទាំងប្រទេសប្រេស៊ីល​ មានអ្នកឆ្លងកូវីដ១៩  កើនឡើងដល់ ៣៦៣ ៦១៨នាក់ និងស្លាប់កើនឡើងដល់​ទៅ ជាង ២២ពាន់នាក់ ។

មន្ត្រីបក្សប្រឆាំង បានទម្លាក់កំហុសទៅលើប្រធានាធិបតីឲ្យទទួលខុសត្រូវ ដែលទុកឲ្យមានពលរដ្ឋ​ជាង​២ម៉ឺននាក់ស្លាប់​និងរាប់សែននាក់ ឆ្លងកូវីដ​១៩ ។ ​ គណបក្សប្រឆាំងបានស្នើឲ្យចោទប្រកាន់ទោសលោក ពាក់ព័ន្ធ ការគ្រប់គ្រងមិនបានល្អ សម្លាប់ពលរដ្ឋដោយប្រយោល​។

ប្រធានាប្រេស៊ីល លោក Jair Bolsonaro ត្រូវបានមេដឹកនាំបក្សប្រឆាំងចោទថា ជាជនសម្លាប់មនុស្ស។ ការចោទប្រកាន់កើនឡើង ក្រោយពេល​ដែល លោកចេញទៅខាងក្រៅ​ញាំសាច់ក្រក ក្នុងពេលដែលមានអ្នកស្លាប់ ដោយកូវីដ​១៩​ដល់ទៅ​១ពាន់នាក់ក្នុងមួយថ្ងៃ។

លោក​​ Jair Bolsonaro បានប្រងើយចំពោះ ការណែនាំឲ្យគម្លាត់សង្គម​ពីក្រសួងសុខាភិបាលប្រេស៊ី​ល​ ហើយបន្តចេញទៅក្រៅជួបជុំគ្នា​។ ការឆ្លងរាលដាលនៅប្រេស៊ីកើនឡើងយ៉ាងឆាប់រហ័ស​ដោយសារតែរដ្ឋាភិបាល​មិនបានចូលរួមនៅក្នុងសង្គ្រាមទប់ស្កាត់ការឆ្លងកូវីដ​១៩​។​​ មិនតែប៉ុណ្ណោះ ប្រធានាធិបតិ បានចូលរួមជាមួយក្រុមបាតុករប្រឆាំង និងច្បាប់ បម្រាមគោចរ ទៀតផង​។ ប្រែសម្រួលដោយៈ MEO

from: https://tnaot.com/km/m/detail/article/9257287