Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្អាតហើយទឹកចិត្តល្អ ម៉ែរួយ និង សិល្បករល្បីៗជាច្រើនដួងជួយ​អភិរក្ស​ព្រៃឈើមិនខ្លាចហត់នឿយ

កាល​ពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ​លោក តាន់ គីមសួរ បាន​ដឹកដៃ​ ម៉ែរួយ​ ម្ចាស់​ក្រុម​ហ៊ុន Rouy Infinity Co.,ltd ព្រម​ទាំង​សិល្បករ​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៅ​អភិក្ស​​ព្រៃឈើ​មួយ​កន្លែង​នៅ​ទំនប់ពាមល្វា ភូមិត្រពាំងអង្គ្រង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺទាំង​កណ្ដាល​ថ្ងៃ​ក្ដៅចែស​ ដោយ​មិន​ខ្វល់​​ពី​អ្វី​ទាំង​អស់​​ធ្វើ​យ៉ាង​ណា​ឲ្យតែ​បាន​ការ​ពារ​ព្រៃឈើ ដល់​ថ្នាក់​ធ្វើ​ឲ្យ​ផ្អើល​ពុកម៉ែ​បងប្អូន​ដែល​រស់​នៅ​។

និយាយ​ក្នុង​ពិធី​ខាង​លើ​លោក តាន់ គីមសួរ បាន​លើក​ឡើង​ថា ថ្ងៃនេះ​ក្រៅ​ពីជួយ​អភិរក្ស​និង​ការ​ពារ​ព្រៃឈើ​​ ក្រុម​លោក​មាន​ ម៉ែរួយ លោក ប៉ែន ចំរ៉ុង សុភ័ក្រ្ដ កុសុម៉ា ក៏​បាន​ទៅ​ប្រលែង​កូន​ត្រី​រាប់​រយ​ក្បាល​​​ដើម្បី​ជា​ការ​រួម​ចំណែក​មួយ​ជួយ​ដល់​សង្គម។ ដូច្នេះ​លោក សូម​អំពាវនាវ​ដល់​ពុក​ម៉ែ​បងប្អូនចូល​រួម​​​សហការ​ ការពារ​ព្រៃឈើ និង​សត្វ​ព្រៃ​ដោយ​មិន​ត្រូវ​កាប់​បំផ្លាញ បបាញ់ ដាក់​អន្ទាក់​​ ឬ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​ឡើយ។​ក្រៅ​ពី​ចុះជួយ​អភិរក្ស​ព្រៃឈើ និងការ​ពារ​​សត្វព្រៃគ្រប់​ប្រភេទ​ហើយ​នោះ​លោក តាន់ គីមសួរ និង​ម៉ែរួយ បាន​យក​អំណោយ​និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ដល់​ពុក​ម៉ែ​បងប្អូន​លោក​តា​លោកយាយ​ និងកុមារៗ ដែលរស់​នៅ​ទីនោះ​ផងដែរ៕ ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9257134