Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រំលឹកអំពីស្ថិតិ និងកំណត់ត្រា ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធើ្វបាន អំឡុងព្រឹត្ដិការណ៍ស៊ីហ្គេម២០១៩

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ បានបញ្ចប់នូវភារកិច្ចប្រកួតក្នុងព្រឹត្ដិការណ៍កីឡាទ្វីបអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមឆ្នាំ២០១៩ ដោយបានត្រឹមចំណាត់ថ្នាក់លេខ៤។

យ៉ាងណាក្ដី អ្នកគាំទ្រក្រុមជម្រើសជាតិទូទាំងប្រទេស ក៏ដូចជាមជ្ឈដ្ឋានបរទេសនានា បានធើ្វការកោតសរសើរចំពោះទម្រង់លេងរបស់ក្រុមគោព្រៃ ជាពិសេសក្រោមការដឹកនាំរបស់លោក Felix Dalmas កម្ពុជា ទទួលបានស្ថិតិ និងកំណត់ត្រាយ៉ាងល្អក្នុងព្រឹត្ដិការណ៍ដែលធើ្វឡើង ចំនូន២ឆ្នាំម្ដងនេះ ដែលមានដូចជា៖

-៦ប្រកួត អាចស៊ុតបញ្ចូលទី៥ប្រកួត

-គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងព្រឹត្ដិការណ៍នេះ សរុបលើស១០គ្រាប់

-ស៊ុតចូលគេ១២ របូត១០គ្រាប់

– ឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្ដិសាស្រ្ដ

ដោយ៖ សុគន្ធតារា

from: https://tnaot.com/km/m/detail/article/9257080