Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជើងខ្លាំងជួញដូរគ្រឿងញៀនកក្រើកខេត្តក្រចេះ ទីបំផុតអស់ល័ក្ខ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបានស្នងការនគរបាលខេត្តឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានបន្តទៅបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយកន្លែងទៀត នៅសង្កាត់ក្រចេះ ក្រុងក្រចេះ ក្រោយពីធ្វើការបង្រ្កាបបានមួយករណីរួចមក។

ជាលទ្ឋផលកម្លាំងនគរបាលបានធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ វ៉ាត វិចទ័រ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ វត្ថុតាង រួមមានម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន ១១កញ្ចប់ (ធំ ៣កញ្ចប់ និង តូច ៨កញ្ចប់)។ 

នាយកការិយាល័យប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ស៊ាង សុភក្រ្ត័ បានឱ្យដឹងថា ក្រោយការឃាត់ខ្លួម ជនសង្ស័យខាងលើ និងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកបន្តនៅការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿង៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9257039