Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនប្តេជ្ញាអនុម័តច្បាប់សន្តិសុខថ្មី នៅហុងកុង​មិនខ្វល់ពីអាមេរិក ព្រមានដាក់ទណ្ឌកម្ម

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បានព្រមានថា អាមេរិកនឹងដាក់ទណ្ឌកម្មលើចិន តាមច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅហុងកុងឆ្នាំ​២០១៩​ ប្រសិនបើចិន​អនុម័ត ច្បាប់សន្តិសុខថ្មី នៅ​កោះហុងកុងនេះ។

កាលពីថ្ងៃទី​២៤ ខែឧសភា ពលរដ្ឋហុងកុង​បានដាក់របាំងបិទផ្លូវ Hennessy ​ដើម្បីប្រឆាំង​នឹងច្បាប់សន្តិសុខ ដែលរដ្ឋាភិបាលចិន គ្រោងនឹងអនុម័តសម្រាប់អនុវត្ត នៅកោះហុងកុង​។ សារព័ត៌មាន​ NBC  កាលពីថ្ងៃទី​២៤ ខែឧសភា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បានលើកឡើងថា ច្បាប់សន្តិសុខថ្មី ចិននឹងគ្រប់គ្រងកោះហុងកុង​ មិនឲ្យគ្រប់គ្រងស្វ័យភាព។

លោក Robert O’Brien បញ្ជាក់ថា ​«ច្បាប់សន្តិសុខថ្មី នឹងបញ្ចប់ការគ្រប់គ្រង់ស្វ័យភាព​របស់ហុងកុង និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់នេះ​ រួមទាំងប្រទេសចិនផងដែរ​។ លោកបន្តទៀតថា​ច្បាប់សន្តិសុខថ្មី អាចបង្កគ្រោះថ្នាក់ដល់ហុងកុង​។

ដោយឡែក រដ្ឋាភិបាលចិនវិញ មិនខ្វល់ ពីការព្រមានរបស់អាមរិក​នោះឡើយ ដោយសារហុងកុង ស្ថិតក្នុងដែនអធិបតេយ្យរបស់ចិន ។ ដូច្នេះចិនចាំបាច់ត្រូវតែមានច្បាប់សន្តិសុខការពារហុងកុង​ ។ ជាមួយគ្នានេះដែរ ចិន បានស្នើដល់អាមេរិក កុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន​៕  ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9257007