Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសល្មោភកាម ២នាក់ ចាប់រំលោភបូកលើក្មេងស្រីអាយុ ៦ឆ្នាំម្នាក់បានសម្រេច

ខេត្តស្វាយរៀង៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិត បានឃាត់ខ្លួនជាបន្តបន្ទាប់ករណីរំលោភសេពសន្ថវៈលើក្មេងស្រីមិនទាន់គ្រប់អាយុ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅ វេលាម៉ោង ៩៖៥០នាទីព្រឹក ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះឈ្មោះ គឹម ឈាង អាយុ ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងឈ្មោះគឹម ហេងអាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅផ្ទះជួលស្ថិត ភូមិគោគល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

ប្រភពបន្តថា សមត្ថកិច្ចស្រុកកំពង់រោទិ៍ បានទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីរម្ដាយក្មេងស្រីរងគ្រោះឈ្មោះ ចាន់ រត្ននី ភេទស្រីអាយុ ២៧ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ពាក់ពន្ធ័ករណីរំលោភសេពសន្ថវៈទៅលើកូនគាត់ឈ្មោះ យឹម ស្រីនីត អាយុ ៦ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ នៅវលាម៉ោង ១០៖៣០ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

ក្រោយពីទទួលពាក្យបណ្ដឹងភ្លាម កម្លាំងដឹកនាំដោយលោក សរ កុសល មេបញ្ជាការមូលដ្ឋានស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គឹម ឈាង រួចដល់វេលាម៉ោង ១២៖៣០នាទីថ្ងៃដដែល សមត្ថកិច្ចស្រុកកំពង់រោទិ៍សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិត បានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ គឹម ហេង មកសាកសួរបន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9256971