Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គោលដៅធំរបស់ Liverpool គឺ Timo Werner បំបែកកំណត់ត្រាដ៏អសា្ចរ្យមួយ ក្រោយស៊ុត Hat-trick យប់មិញ

ខែ្សប្រយុទ្ធមុតស្រួច Timo Werner បានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំប្រវត្ដិសាស្រ្ដក្លឹប RB Leipzig ក្រោយរកបាន៣គ្រាប់ម្នាក់ឯង ក្នុងការប្រកួតដែលពួកគេយកឈ្នះ Mainz 05 ដោយលទ្ធផល ៥-០ យប់មិញ ក្នុងក្របខណ្ឌ Bundesliga។

៥គ្រាប់របស់ Leipzig រកបានដោយ Werner ដែលជាគោលដៅធំរបស់ Liverpool នៅនាទីទី១១, ៤៨, ៧៥ ដោយ Poulsien នាទីទី២៣ និង Sabitzer នាទីទី៣៦។

សូមបញ្ជាក់៣គ្រាប់ដែល Timo Werner រកបាន គិតសរុបពេលនេះរូបគេអាចក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដក្លឹប RB Leipzig ដោយអាចស៊ុតបានចំនួន៩១គ្រាប់ បំបែកកំណត់ត្រាចាស់ ៨៨គ្រាប់ ដែលស៊ុតដោយអតីតកីឡាករ Daniel Frahn៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9256918