Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិននិងរុស្ស៊ី ​រួមដៃគ្នាធ្វើសង្រ្គាមប្រឆាំងនឹងកូវីដ១៩ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីការបរទេសចិន លោក Wang Yi បានថ្លែងថា រដ្ឋាភិបាលទីក្រុងប៉េកាំង​ កំពុងតែធ្វើការជាមួយនឹងរុស្ស៊ី ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ១៩។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសចិន បានបញ្ជាក់ថា កិច្ចសហប្រតិបត្ដិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ រវាងចិន និងរុស្ស៊ី ក៏នឹងជួយបង្កើននូវចំណងមិត្តភាពទ្វេភាគ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ បញ្ហានេះ មិនមែនអ្វីជាអាថ៌កំបាំងនោះឡើយ​ ហើយកិច្ចសហប្រតិបត្ដិការ រវាងប្រទេសនេះ ក៏ដើម្បីធ្វើសង្គ្រាមប្រឆាំងកូវីដ១៩។ ការរួមដៃគ្នាបែបនេះ នឹងធ្វើឲ្យមានកម្លាំងខ្លាំងក្លា នៅក្នុងការដោះស្រាយបញ្ហាវិបត្ដិនេះ។

លោករដ្ឋមន្រ្ដី បានបន្ដថា យើងនឹងនៅតែរក្សាកិច្ចសហប្រតិបត្ដិការ ប្រកបដោយស្ថិរភាព នៅក្នុងវិស័យថាមពល និងវិស័យផ្សេងៗទៀត ក៏ដូចជា អភិវឌ្ឍសហប្រតិបត្ដិការ នៅក្នុងពាណិជ្ជកម្មអគ្គិសនី និងជីវវេជ្ជសាស្រ្ដ សម្រាប់បង្កើតជាយន្ដការថ្មី នៃការងើបឡើងនូវសេដ្ឋកិច្ច នៅក្នុងអំឡុងពេលក្រោយកូវីដ១៩។

បើគិតត្រឹមព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៤៤ ៤៨១នាក់ ក្នុងនោះស្លាប់ ៣ ៥៤១នាក់ និងជាសះស្បើយ ១១៣ ២៩៩នាក់។ ចិន ជាប្រភពដើម នៃវីរុសកូវីដ១៩នោះ មានអ្នកឆ្លង ៨២ ៩៨៥នាក់​ ស្លាប់ ៤ ៦៣៤នាក់ និងជាសះស្បើយ ៧៨ ២៦៨នាក់។ រហូតមកដល់ពេលនេះ រុស្ស៊ី ឈរក្នុងលំដាប់លេខ៣ នៃប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក ខណ:ចិន ធ្លាក់មកលំដាប់លេខ១៤៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9256534