Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដោយសារប្រធានបទ​ ”សុខា” ធ្វើឲ្យ អ៊ឹម ជីវ៉ា និង ផែង វណ្ណៈ ឈ្លោះគ្នាកក្រើកសង្គមហ្វេសប៊ុក

ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយរឿងរ៉ាវដ៏ក្តៅគគុកកក្រើកពេញបណ្តាញសង្គមហេសប៊ុក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ រវាង លោក ផែង វណ្ណៈ ​និងលោក អ៊ឹម ជីវ៉ា ដោយសារប្រធានបទ “សុខា” ធ្វើអ្នកទាំងពីរផ្ទុះសង្គ្រាមពាក្យសម្តីយ៉ាងខ្លាំង។

កាលពីពេលថ្មីៗនេះលោក ផែង វណ្ណៈ ក៏បានព្រលះ សុខា ដោយមានខ្លឹមសារថា៖ ”ដើរជ្រើសរើសមនុស្សសំរាម យកមកធ្វើជាអ្នកសិល្បៈ  សួរថា ហេតុអ្វីបានជាគេមិនគាំទ្រសិល្បៈខ្មែរ ហេតុអី? ចុះបើយើងយកមនុស្សសំរាមទៅសម្ដែង អាណាគេមើល ហា… យកមនុស្សជេរប្រចោល ប៉ោឡែនៅក្នុងកម្មវិធី TikTok មួយ យកមកអោយសម្ដែង អាណាគេមើល។

ក្រោយពីឃើញពាក្យសម្តីមិនសមរម្យបែបនេះមិនបង្អង់យូរតារាសម្តែងលោក អ៊ឹម ជីវ៉ា មានការច្រឡោតយ៉ាងខ្លាំង ព្រមទាំងបានធ្វើការឆ្លើយតបភ្លាមៗចំពោះ លោក ផែង វណ្ណៈ ថា ៖”សូមផ្ញើរទៅអាប៉ិពាក់វែនតា និយាយគ្នាណា បើលេងកុំខឹង បើខឹងកុំលេង វាអស្ចារ្យម្លេះ? កុំថាក្មេងជេរ  ថាក្មេងឈ្លើយវើយ អាញចង់ប្រាប់ចឹងម៉ង…គោរពតើ ទៅកម្មវិធី ក៏លើកដៃជំរាបសួរដែរ ទៅកម្មវិធីកន្លែងណាក៏ដោយ ក៏គេមិនមើលមុខផង” ៕ ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9256515