ខេត្ត AYUTTHAYA៖ ប្រាសាទ និងទីតាំងប្រវត្តិសាស្ត្រនានាក្នុងអតីតរាជធានីនៃប្រទេសថៃ បានបើកដំណើរការជាសាធារណៈ បន្ទាប់ពីបានបន្ធូរបន្ថយនូវច្បាប់រឹតបន្តឹងប្រទេសនៃការរាលដាលមេរោគកូវីដ-១៩។
លោកអភិបាល Panu Yaemsri បាននិយាយថា ប្រាសាទ និងទីតាំងប្រវត្តិសាស្ត្រភាគច្រើនត្រូវបានបើកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប្រជាពលរដ្ឋបានចាប់ផ្តើមទៅទស្សនាកន្លែងទាំងនោះម្តងទៀតដើម្បីគោរពដល់រូបសំណាកព្រះពុទ្ធ។ អ្នកដែរមកទស្សនាភាគច្រើនមកពីបណ្តាខេត្តនានា និងទីក្រុងបាងកក។ ភ្ញៀវដែលចូលទស្សនាច្រើនជាងគេគឺវត្ត Phananchoeng និងវត្ត Yai Chaimongkol ក្នុងស្រុក Muang ។
រូបតំណាង
លោកអភិបាលបានបន្តទៀតថា ៩៩ភាគរយ នៃភ្ញៀវទេសចរបានពាក់ម៉ាស់ ស្របតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត។ ពួកគេត្រូវបានតម្រូវឱ្យវាស់កម្តៅ និងលាងដៃជាមួយអាល់កុលជាមុនសិន។
រូបតំណាង
លោក Panu បានបន្តទៀតថា ការវិលត្រឡប់ចូលមកទស្សនារបស់ភ្ញៀវទេសចរណ៍ជាបណ្តើរៗ ត្រូវបានស្វាគមន៍ដោយយកចិត្តទុកដាក់បំផុត។
ការវិលត្រឡប់ចូលមកទស្សនារបស់ភ្ញៀវទេសចរណ៍ជាបណ្តើរៗ ត្រូវបានស្វាគមន៍ដោយយកចិត្តទុកដាក់បំផុតពីមន្ត្រីរដ្ឋបាលខេត្តនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះខេត្តមួយនេះបានធូរស្បើយពីការឆ្លងមេរោគកូវីដ-១៩ ដែលមានអ្នកឆ្លងត្រឹមតែ ៨នាក់ប៉ុណ្ណោះ ក្នុងនោះ ៧នាក់ បានជាសះស្បើយ និងម្នាក់ទៀតបានស្លាប់។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតគឺ គ្មានការឆ្លងថ្មីក្នុងរយៈពេល ៣៤ ថ្ងៃជាប់ៗគ្នា ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post