Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត២គ្រឿងបុកគ្នាមួយទំហឹង ខ្ទាតទៅប៉ះម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

កណ្តាល៖ រថយន្ត២គ្រឿងបុកគ្នាពេញមួយទំហឹងបន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលស្លាប់ម្នាក់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២០៖១០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយជាតិផ្លូវជាតិលេខ២ ចំណុចគីឡូម៉ែត្រ២៣-២៤ ភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តគ្រឿងម៉ាកហាយឡែនឌ័រពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AI-6249 បើកបរដោយបុរសម្នាក់ឈ្មោះ ហ៊ិន សីហា ភេទប្រុសអាយុ ៣០ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ បើកបរក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0710 បើកបរដោយបុរសម្នាក់ឈ្មោះ មាត់ សែមអរុណសុភា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃព្រហ្ម ឃុំរកាធ្នង់ ក្រុងដូនកែវ ខេត្តតាកែវ បណ្ដាលឲ្យរថយន្ត LEXUS RX300ខ្ទាតទៅប៉ះទ្រូងផ្លូវដាច់កង់មុខផ្នែកខាងឆ្វេង រេចង្កូតមកខាងឆ្វេងធ្លាក់ពីលើផ្លូវ រីឯរថយន្តម៉ាក Highlander បានជ្រុលទៅបុកនឹង ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា beat ពណ៌ក្រហមពាក់ស្លាកលេខកណ្ដាល1AF-7554 បើកបរដោយបុរសម្នាក់ឈ្មោះ ហ៊ិន សុផានិត្យ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូ នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា មិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋានជាបណ្ដោះអាសន្ន។ ចំពោះសាកសពជនរងគ្រោះកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ជូន សាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តទាំងសងខាង ត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9256480