Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមប្រទេសអ្នកមានបំផុត ប្រឈមនឹងបន្ទុកបំណុលរដ្ឋាភិបាល ពីកូវីដ១៩ ចំនួន១៧ពាន់ពាន់លានដុល្លារ

ក្រុមប្រទេសអ្នកមានបំផុត នៅលើពិភពលោក​ កំណត់យកបំណុលសាធារណ:បន្ថែមយ៉ាងតិចបំផុត១៧ពាន់ពាន់លានដុល្លារ ខណ:ប្រទេសទាំងនោះ ប្រយុទ្ធប្រឆាំងនឹងវិបត្ដិសេដ្ឋកិច្ច បង្កឡើង​ ដោយសារការរាតត្បាត នៃកូវីដ១៩។

យោងតាមអង្គការសហប្រតិបត្ដិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍  (OECD) បានឲ្យដឹងថា ការធ្លាក់ចុះយ៉ាងខ្លាំង នៃចំណូលពន្ធអាករ​នេះ ក៏ដោយសារក្រុមប្រទេសអ្នកមានទាំងនោះ ចាត់វិធានការទប់ស្កាត់​ប្រឆាំងនឹងកូវីដ១៩។ ​​ប្រទេសអ្នកមានទាំងនោះ នឹងទទួលបំណុលសាធារណ:បន្ថែមយ៉ាងតិច១៧ពាន់ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្ដិសេដ្ឋកិច្ច បង្កឡើងដោយកូវីដ១៩។

តាមរយ:ក្លឹប OECD នៃប្រទេសអ្នកមាន ជាមធ្យម ការទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នឹងត្រូវគេរំពឹងថា នឹងកើនឡើង ចន្លោះពី១០៩ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ជាង១៣៧ភាគរយ នៅឆ្នាំនេះ ដែលធ្វើឲ្យបន្ទុកបំណុលសាធារណ:​មានលក្ខណ:​ស្រដៀងគ្នាទៅនឹងកម្រិតបច្ចុប្បន្នភាព នៅក្នុងប្រទេសអ៊ីតាលី។ បំណុលបន្ថែមនោះ អាចគិតជាអប្បបរមា សម្រាប់មនុស្សម្នាក់ មានរហូតដល់់ ១៣ ០០០ដុល្លារ ក្នុងចំណោមពលរដ្ឋ១,៣ពាន់លាននាក់ ដែលរស់នៅក្នុងប្រទេសជាសមាជិក OECD ។

 កម្រិតបំណុល​អាចនឹងកើនលើសនេះបន្ថែមទៀត ប្រសិនបើសេដ្ឋកិច្ចងើបឡើងវិញពីឥទ្ធិពល នៃការរាតត្បាត មានល្បឿនយឺតជាង​សេដ្ឋវិទូរំពឹងទុក៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9256348